សហភាពអឺរ៉ុបផ្តល់ជំនួយជិត ១,៨លានដុល្លារ ដល់កម្ពុជាបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌនៅតាមព្រំដែន
ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ផ្តល់ជំនួយឥតសំណងចំនួន១.៦០០.០០០ អឺរ៉ូ ស្មើនឹងចំនួនប្រមាណជិត ១.៨០០.០០០ ដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម ព្រមទាំងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តាខេត្តជាប់ព្រំដែន