ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងរាជសម្បត្តិព្រះមហាក្សត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ក្រសួងព្រះបរមរាជវាំងបានរៀបចំតុបតែងផ្កាលម្អ និងដាក់តាំងព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ការរៀបចំតុបតែងនេះ រួមមានការដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនៅបរិវេណមុខព្រះបរមរាជវាំង និងការរៀបចំផ្កាលម្អតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរឱកាសដ៏មានអត្ថន័យនេះ។