យុវតីឆ្នើម៣រូប នឹងតំណាងកម្ពុជា ក្នុងកម្មវិធីអ្នកបង្កើតមាតិកាអាស៊ាន នៅសិង្ហបុរីដោយផ្តោតលើភាពត្រឹមត្រូវនៃព័ត៌មាន
ភ្នំពេញ៖ យុវតីឆ្នើម ៣រូបនឹងតំណាងកម្ពុជា ក្នុងកម្មវិធីអ្នកបង្កើតមាតិកាអាស៊ាន (i-SEA Fellowship) ក្នុងចំណោមយុវជន ៣៦នាក់ មកពីបណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន។ យុវតីទាំងបីរូបរួមមាន កញ្ញា ស្មាន ហ្វារ៉ានី, កញ្ញា ឈួរ គីមហ្គេច, និង កញ្ញា គីម ម៉ារីជែន។