Khmer suport khmer cc time

សិស្សនិទ្ទេស A ចំនួន២.០២២នាក់ ទទួលបានរង្វាន់ពីសម្តេច ហ៊ុន ម៉ាណែត ក្នុងនោះមានថេប្លេត HUAWEI MatePad AI Edition

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សិស្សនិទ្ទេស A របស់កម្ពុជាប្រមាណ ២០២២នាក់ នៅថ្ងៃទី ២៨ តុលានេះ បានទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយទទួលបានរង្វាន់លើកទឹកចិត្តជាថវិកា២លានរៀល និងថេប្លេត HUAWEI MatePad AI Edition របស់ក្រុមហ៊ុន HUAWEI ។

ការផ្តល់រង្វាន់នេះ គឺជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងជួយគាំទ្រដល់ការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការស្វែងយល់ចំណេះដឹងថ្មីៗ។សិស្សជ័យលាភីជាច្រើន បានបង្ហាញក្តីសប្បាយរីករាយ និងថតរូបអនុស្សាវរីយ៍ជាមួយឪពុកម្តាយ និងមិត្តភក្តិ ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលខ្លួនសម្រេចបាន។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦ មានបេក្ខជនប្រឡងជាប់បាក់ ៨៤.០៦ភាគរយ អ្នកជាប់និទ្ទេសA មាន ២០២២ នាក់។ ក្នុងចំណោមសិស្សជាប់និទ្ទេសAសរុប នៅរាជធានីភ្នំពេញ បេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ សរុប៧៨៣នាក់ តាមដោយខេត្តកណ្តាលមាន១៨៦នាក់ និងខេត្តសៀមរាប១៦៨នាក់៕

Khcct banner

អត្ថបទទាក់ទង