អ៊ីរ៉ង់ចាប់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងជនបរទេស ពីបទ «ធ្វើចារកម្ម» ឱ្យអាម៉េរិក និងអ៊ីស្រាអែល
អ៊ីរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ ក្រោមបទចោទប្រកាន់ថាបានធ្វើចារកម្មឱ្យ «សត្រូវ» របស់ប្រទេស ចំពេលដែលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងបន្តឆាបឆេះយ៉ាងខ្លាំង។