681 ezgif.com resize
Swift cc time

មេបញ្ជាការកំពូល៖ ការដកកងទ័ពអាម៉េរិកចេញពីអឺរ៉ុបមិនប៉ះពាល់ដល់ការការពាររបស់ណាតូឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍អាម៉េរិក អាឡិចស៊ូស ហ្គ្រីនកេវិច មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់របស់ណាតូប្រចាំទ្វីបអឺរ៉ុប

ប្រ៊ុចសែល៖ មេបញ្ជាការកំពូលរបស់ណាតូបានអះអាងថាការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពចំនួន ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់មិនធ្វើឱ្យប៉ះពាល់ដល់ការការពាររបស់សម្ព័ន្ធមិត្តនោះទេ។ឧត្តមសេនីយ៍អាម៉េរិក អាឡិចស៊ូស ហ្គ្រីនកេវិច មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់របស់ណាតូប្រចាំទ្វីបអឺរ៉ុប បានប្រាប់សារព័ត៌មានថាការសម្រេចចិត្តនេះមិនប៉ះពាល់ដល់ការអនុវត្តផែនការតំបន់របស់យើងទេ។

បើតាមការបញ្ជាក់របស់លោក អាឡិចស៊ូស ហ្គ្រីនកេវិច យើងគួរតែរំពឹងថានឹងមានការដាក់ពង្រាយកងកម្លាំងអាម៉េរិកឡើងវិញតាមពេលវេលាណាមួយនាពេលខាងមុខ លោកថាពេលនេះលោកមិនអាចផ្តល់នូវពេលវេលាពិតប្រាកដបានទេ។ លោកបានបន្ថែមថានៅពេលដែលសម្ព័ន្ធមិត្តកំពុងកសាងសមត្ថភាពរបស់ពួកគេ សហរដ្ឋអាម៉េរិកអាចដកសមត្ថភាពត្រឡប់មកវិញ ហើយប្រើប្រាស់វាសម្រាប់អាទិភាពសកលផ្សេងទៀត។

គួររម្លឹកថាការដកទ័ពអាម៉េរិកចេញវិញភ្លាមៗកើតឡើងបន្ទាប់ ពីការឈ្លោះប្រកែកគ្នារវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ ហ្វ្រីឌ្រីក មឺស ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ រដ្ឋបាលលោក ត្រាំ ក៏ធ្លាប់បានប្រាប់ប្រទេសអឺរ៉ុបជាយូរមកហើយថា សហរដ្ឋអាម៉េរិកកំពុងស្វែងរកការដកកងកម្លាំងចេញ ខណៈដែលខ្លួនផ្តោតលើការគំរាមកំហែងផ្សេងទៀតនៅជុំវិញពិភពលោក៕

Khcct banner

អត្ថបទទាក់ទង