អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានចេញការព្រមានដ៏ធ្ងន់ធ្ងរជាថ្មីម្តងទៀតដល់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពរបស់សហរដ្ឋអាម៉េរិក ដោយលោកបានព្រមានដោយផ្ទាល់ថាអ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរ និងទទួលយកឲ្យបានឆាប់រហ័សចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលដាក់ចេញដោយអាម៉េរិកបើមិនដូចច្នេះទេអ៊ីរ៉ង់នឹងគ្មានសល់អ្វីទៀតឡើយ។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីលោកបានជជែកគ្នានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ។
បើតាមការបញ្ជាក់របស់លោកដូណាល់ត្រាំតាមប្រព័ន្ធ Trust Social លោកបានរៀបរាប់ថាថា សម្រាប់អ៊ីរ៉ង់ នាឡិកាកំពុងរោទ៍ ហើយពួកគេគួរតែផ្លាស់ការសម្រេចចិត្តឲ្យបានលឿន ឬនឹងមិនមានអ្វីនៅសល់ចំពោះពួកគេឡើងបើមានការយឺតយ៉ាវ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា សហរដ្ឋអាម៉េរិកបានបរាជ័យក្នុងការធ្វើសម្បទានជាក់ស្តែងណាមួយក្នុងការឆ្លើយតបទៅនឹងសំណើចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះ។ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ដែលថា កង្វះការសម្របសម្រួលពីទីក្រុងវ៉ាស៊ីនតោននឹងនាំឱ្យមាន«ភាពជាប់គាំងក្នុងការចរចា»។
គួររម្លឹកថាកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំសម្បើមលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ បទឈប់បាញ់ដែលមានបំណងសម្រួលដល់ការចរចាភាគច្រើនត្រូវបានបើកផ្លូវដើម្បីឈានទៅរកការចរចា។ ទោះជាយ៉ាងក្តីអ៊ីរ៉ង់ក៏នៅតែបន្តគ្រប់គ្រងច្រកសមុទ្រហ័រមូស ដោយបិទផ្លូវទឹកដ៏សំខាន់ដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០% របស់ពិភពលោកធ្វើដំណើរឆ្លងកាត់ត្រូវបានជាប់គាំង៕