681 ezgif.com resize
Swift cc time

អាម៉េរិកបើកការត្រួតពិនិត្យរកមេរោគ«អេបូឡា»តាមអាកាសយានដ្ឋាន ក្រោយជនជាតិអាម៉េរិកឆ្លងជំងឺនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទថា ខ្លួនកំពុងពង្រឹងវិធានការបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា រួមទាំងការត្រួតពិនិត្យអ្នកធ្វើដំណើរតាមផ្លូវអាកាសពីតំបន់ដែលមានការផ្ទុះឡើងនៃជំងឺនេះ និងផ្អាកសេវាកម្មទិដ្ឋាការជាបណ្តោះអាសន្នចំពោះអ្នកដែលធ្វើដំណើរមកពីប្រទេសដែលកំពុងតែផ្ទុះនៃមេរោគអេបូឡានេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Satish Pillai អ្នកគ្រប់គ្រងហេតុការណ៍ឆ្លើយតបជំងឺអេបូឡារបស់ទីភ្នាក់ងារសុខភាព បានប្រាប់អ្នកសារព័ត៌មានថា ជនជាតិអាម៉េរិកម្នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឆ្លងមេរោគនេះ បន្ទាប់ពីមានការប៉ះពាល់ជាមួយអ្នកដែលមានផ្ទុកមេរោគនេះ។

លោក Pillai បាននិយាយថាអ្នកជំងឺបានវិវត្តរោគសញ្ញាកាលពីចុងសប្តាហ៍ ហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃអាទិត្យរកឃើញមានផ្ទុកមេរោគអេបូឡាលោកថាពេលនេះកិច្ចខិតខំប្រឹងប្រែងព្យាបាលកំពុងដំណើរការដើម្បីដឹកជញ្ជូនបុគ្គលនោះទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការព្យាបាល។ មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាម៉េរិកកំពុងព្យាយាមជម្លៀសមនុស្សចំនួនប្រាំមួយនាក់បន្ថែមទៀតសម្រាប់ការត្រួតពិនិត្យសុខភាព។

បន្ថែមពីលើការត្រួតពិនិត្យនៅអាកាសយានដ្ឋាន CDC អះអាងថាខ្លួនកំពុងអនុវត្តការរឹតបន្តឹងការចូលលើអ្នកកាន់លិខិតឆ្លងដែនមិនមែនសហរដ្ឋអាម៉េរិក ប្រសិនបើពួកគេបានធ្វើដំណើរទៅកាន់ប្រទេសអ៊ូហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬស៊ូដង់ខាងត្បូងក្នុងរយៈពេល ២១ ថ្ងៃកន្លងមក។ ស្ថានទូតសហរដ្ឋអាម៉េរិកនៅទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដាប្រកាសថា ខ្លួនបានផ្អាកសេវាកម្មទិដ្ឋាការទាំងអស់ជាបណ្តោះអាសន្ន៕

Khcct banner

អត្ថបទទាក់ទង