វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទថា លោកបានសម្រេចផ្អាកការវាយប្រហារដែលបានគ្រោងទុកប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់មានការចរចាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ការសម្រេចផ្អាកវាយប្រហារនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានផ្ញើសំណើសន្តិភាពថ្មីមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
បើតាមលោកដូណាល់ត្រាំ លោកបានអះអាងថាបានណែនាំយោធាអាម៉េរិកមិនឲ្យធ្វើការវាយប្រហារតាមកាលវិភាគលើអ៊ីរ៉ង់នៅថ្ងៃស្អែកទេ ប៉ុន្តែលោកណែនាំឲ្យទាហានត្រៀមខ្លួនដើម្បីបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណីដែលកិច្ចព្រមព្រៀងជាមួយគ្នាមិនដូចអ្វីដែលលោកចង់បាន។
តាមរយៈសារដែលលោកបានបង្ហោះក្នុងប្រព័ន្ធ Trust Social លោកថាមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្នើសុំឱ្យលោកផ្អាកការវាយប្រហារលើអ៊ីរ៉ង់ដោយបណ្តាប្រទេសនៅមជ្ឈិមបូព៌ាថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងដោយអាម៉េរិកអាចនឹងទទួលយកបានចំពោះកិច្ចព្រមព្រៀងថ្មីរបស់អ៊ីរ៉ង់ចំពោះអាម៉េរិក។
លោកប្រធានាធិបតីបញ្ជាក់ទៀតថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថាសំណើកិច្ចព្រមព្រៀងថ្មីរបស់ទីក្រុងតេអេរ៉ង់ត្រូវបានបញ្ជូនទៅកាន់អាម៉េរិកតាមរយៈប៉ាគីស្ថានប៉ុន្តែលោកមិនបានបញ្ជាក់អំពីលក្ខខណ្ឌថ្មីនោះទេ៕