681 ezgif.com resize
Swift cc time

មេរោគអេបូឡាសម្លាប់មនុស្សកើនដល់១៣១នាក់នៅកុងហ្គោ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

កុងហ្គោ៖ មានយ៉ាងហោចណាស់មានមនុស្សស្លាប់កើនដល់ ១៣១ នាក់ត្រូវបានរាយការណ៍នៅក្នុងការផ្ទុះឡើងវិញនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីសង្ស័យជាង ៥១៣ ករណីកំពុងតែបន្តការតាមដាន។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាននិយាយថា ករណីទាំងនេះកំពុងត្រូវបានរាយការណ៍លើតំបន់ជាច្រើននៅក្នុងប្រទេស។

បើតាមវេជ្ជបណ្ឌិតអាម៉េរិកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោម្នាក់ក្នុងចំណោមអ្នកដែលមានការប៉ពាល់ជាមួយអ្នកជំងឺឆ្លងផ្ទាល់បានប្រាប់ទីភ្នាក់ងារព័ត៌មាន CBS News ថា ពលរដ្ឋអាម៉េរិកម្នាក់ដែលឆ្លងជំងឺនេះត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល។ លោកថាមានវេជ្ជបណ្ឌិតពីរនាក់ផ្សេងទៀតមកពីក្រុមថែអ្នកជំងឺដែលត្រូវបានប៉ះពាល់នឹងជំងឺ កំពុងព្យាបាលអ្នកជំងឺ រួមទាំងភរិយារបស់លោក ផ្ទាល់ហើយពេលនេះកំពុងអនុវត្តតាមពិធីការចត្តាឡីស័ក។

គួររម្លឹកថាអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡាម្តងទៀត ដែលបណ្តាលមកពីមេរោគ Bundibugyo ហើយបានប្រកាសដាក់មេរោគនេះជាគ្រាអាសន្នអន្តរជាតិដោយមេរោគនេះមិនមានថ្នាំ ឬវ៉ាក់សាំងដែលត្រូវបានអនុម័តឡើយ ដោយរោគសញ្ញាដំបូងរួមមាន គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក ហើយត្រូវបានបន្តដោយរោគសញ្ញាធ្ងនធ្ងរក្អួត រាគ កន្ទួល និងហូរឈាមជាដើម។ អង្គការ WHO បានបញ្ជាក់ថា ការផ្ទុះឡើងនេះ មិនទាន់ឈានដល់កម្រិតគ្រោះអាសន្នរាតត្បាតសកលដូចជាកូវីដ១៩នោះទេ ហើយបានផ្តល់អនុសាសន៍មិនឱ្យមានការបិទព្រំដែនអន្តរជាតិនោះឡើយ៕


Khcct banner

អត្ថបទទាក់ទង