អន្តរជាតិ

Photo 2026 07 02 09 49 37
ឡាវ បញ្ជូនក្រុមឆបោក«ជនជាតិថៃ ២៤នាក់»ទៅស្រុកវិញ ពាក់ព័ន្ធនឹង SCAMS ONLINE
ឈៀងរ៉ាយ៖ អាជ្ញាធរឡាវប្រចាំខេត្តបកែវ កាលពីថ្ងៃ៣០ ខែមិថុនា បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ (បុរស ១៥នាក់ និងស្ត្រី ៩នាក់)ជូនដល់សមត្ថកិច្ចថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ
4fc01274 e2d6 4ccf af8e 1f8b6782a600 dc8fa138
ព្យុះកម្ដៅខ្លាំងសម្លាប់មនុស្សជាង ១,០០០ នាក់ នៅអេស្ប៉ាញ
ម៉ាឌ្រីដ៖ អាជ្ញាធរអេស្ប៉ាញបានប្រកាសកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស ១,០២៨ នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាសុខភាពបង្កឡើងដោយកម្ដៅថ្ងៃ។ ចំនួនអ្នកស្លាប់នេះ គឺកើនឡើងជាងទ្វេដង បើធៀបនឹងតួលេខអ្នកស្លាប់ចំនួន ៤០៧ នាក់ កាលពីខែមិថុនា ឆ្នាំ២០២៥
Malaysia police illegalgambling banner
ម៉ាឡេស៊ីចាប់ខ្លួន «អ្នកភ្នាល់បាល់»ក្នុងរដូវកាល FIFA World Cup ៣៣១ នាក់
គូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទ្រង់ទ្រាយធំចំនួន ២៩៣លើកនៅទូទាំងប្រទេសដោយបានចាប់ខ្លួនជនសង្ស័យសរុប ៣៣១នាក់ ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់កីឡា និងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលភ្ជាប់ទៅនឹងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026។
Photo 2026 07 01 15 14 43
សមាជិកបក្សកម្មុយនីស្តចិនចំនួន ៨នាក់ ត្រូវបានបំពាក់«គ្រឿងឥស្សរិយយស»ខ្ពស់បំផុតពីលោកស៊ី ជិនពីង
ប៉េកាំង៖ អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ «មេដាយ ១កក្កដា» (July 1 Medal) ដែលជាគ្រឿងឥស្សរិយយស និងជាកិត្តិយសដ៏ខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធរបស់បក្សកុម្មុយនីស្តចិន (CPC) ជូនដល់សមាជិកបក្សគំរូ។
Image 1782893782621
ឥណ្ឌូនេស៊ីកាត់ទោស«អតីតរដ្ឋមន្ត្រីអប់រំ»ជាប់ពន្ធនាគារ ១០ឆ្នាំ ពាក់ព័ន្ធជាមួយអំពើពុករលួយ
ហ្សាកាតា៖ តុលាការប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ បានសម្រេចកាត់ទោសលោក ណាឌីម អាន់វ៉ា ម៉ាកការីម (Nadiem Anwar Makarim) សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Gojek និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ
Image (5)
កូរ៉េខាងត្បូង បោះទុនយក្ស ៨៨០ ពាន់លានដុល្លារ លើវិស័យបន្ទះឈីប និង AI
ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង (Lee Jae Myung)កូរ៉េ៖ កូរ៉េខាងត្បូងបានប្រកាសពីគម្រោងវិនិយោគដ៏ធំសម្បើមមួយ ដែលមានតម្លៃរហូតដល់ទៅយ៉ាងហោចណាស់ ៨៨០ ពាន់លានដុល្លារអាម៉េរិក ដើម្បីពង្រីកការផលិតបន្ទះឈីប (Semiconductors) និងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
Geology department warns 13 provinces of landslide risk 696x383
ខេត្តចំនួន ១៣ របស់ថៃ អាចនឹងកើតមានគ្រោះបាក់ដី និងទឹកជំនន់ខ្លាំង
ថៃ៖ នាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ បានចេញសេចក្តីព្រមានអំពីលទ្ធភាពដែលអាចកើតមានគ្រោះបាក់ដី និងទឹកជំនន់ឆាប់រហ័ស (Flash floods) នៅក្នុងខេត្តចំនួន ១៣ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលទឹកភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់។
1536x864 cmsv2 1064ce20 8888 555b b49c 416c0647171a 9817931
មនុស្ស២០លាននាក់ នឹងចូលរួមពិធីបុណ្យសពលោក អាយ៉ាតូឡា អាលី ខាមេនី នៅចុងសប្តាហ៍នេះ
អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលបើកការវាយប្រហារសម្លាប់លោកកាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២៦ នេះអ៊ីរ៉ង៖ មនុស្សប្រមាណ ២០លាននាក់នឹងចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក អាយ៉ាតូឡា អាលី ខាមេនី
Myanmar mining accident 95646.jpg 1871c
គ្រោះបាក់គំនរសំណល់រ៉ែត្បូងនៅមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្ស៥នាក់ និង១៥នាក់បាត់ខ្លួន
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រោះមហន្តរាយបាក់គំនរកាកសំណល់ដីរ៉ែ (Slag heap) នៅតំបន់អណ្តូងរ៉ែត្បូងចចក (Jade) ចាស់មួយកន្លែង ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា
1200x800
មនុស្សយន្តប្រើប្រាស់ក្នុងផ្ទះម៉ូដែល «U1» របស់ចិន ទទួលការបញ្ជាទិញជាង ១៣,០០០គ្រឿង
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស UBTech របស់ចិន បានប្រកាសដាក់ឱ្យអតិថិជនអាចបញ្ជាទិញជាមុននូវរ៉ូបូតមនុស្សជំនាន់ថ្មីម៉ូដែល «U1» សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានការកុម្ម៉ង់ទិញហក់ឡើងហួស ១៣,០០០គ្រឿង គិតត្រឹមថ្ងៃបើកសម្ពោធ។
Hq720
តុលាការកំពូលអាម៉េរិក«បោះឆ្នោត»ប្រឆាំងត្រាំ ដែលមិនអនុញ្ញាឱ្យទារកទទួលសញ្ជាតិអាម៉េរិក
វ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិកកាលពីថ្ងៃ អង្គារ បានឆ្នោតរារាំងចំណាត់ការរបស់លោកដូណាល់ត្រាំដែលថាគ្រប់ទារកដែលកើតនៅសហរដ្ឋអាម៉េរិកទាំងអស់អាចទទួលសញ្ជាតិអាម៉េរិកបានលុះត្រាតែម្តាយ ឪពុករបស់គេមានសញ្ជាតិអាម៉េរិកពីកំណើតក្នុងចំណោមទាំងពីរ។ បោះឆ្នោតប្រឆាំងក្នុង
8487195 1782868996002 a.jpg
ចិន គ្រោងបង្កើតប្រព័ន្ធព្រមានជាមុនទប់ស្កាត់ការធ្លាក់អាចម៍ផ្កាយមកភពផែនដី
ចិន៖ ទីភ្នាក់ងារអវកាសជាតិចិន (CNSA) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងបង្កើតប្រព័ន្ធព្រមានជាមុនមួយ ដើម្បីតាមដានអាចម៍ផ្កាយដែលនៅក្បែរភពផែនដី និងវាយតម្លៃពីហានិភ័យនៃការធ្លាក់បុកដោយនឹងប្រើប្រាស់ឧបករណ៍ដែលមានមូលដ្ឋានលើដី