Img 1426
Swift cc time

ឡាវ បញ្ជូនក្រុមឆបោក«ជនជាតិថៃ ២៤នាក់»ទៅស្រុកវិញ ពាក់ព័ន្ធនឹង SCAMS ONLINE

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឈៀងរ៉ាយ៖ អាជ្ញាធរឡាវប្រចាំខេត្តបកែវ កាលពីថ្ងៃ៣០ ខែមិថុនា បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ (បុរស ១៥នាក់ និងស្ត្រី ៩នាក់)ជូនដល់សមត្ថកិច្ចថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ បន្ទាប់ពីរកឃើញថាពួកគេមានការជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធទូរស័ព្ទ (Call Center Scam)។ នេះបើតាមយោងតាមការចេញផ្សាយរបស់កាសែតThe Thaiger។

តាមរយៈការត្រួតពិនិត្យប្រវត្តិរបស់មន្ត្រីថៃ បានបង្ហាញថា ក្នុងចំណោមមនុស្សទាំង ២៤នាក់នោះ មាន ២នាក់ជាជនសង្ស័យមានដីកាចាប់ខ្លួនស្រាប់ពីបទឆបោក និងល្មើសច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា (Computer Crime Act) រួមមានបុរសឈ្មោះ សារ៉ាយុ (Sarayu) អាយុ ២៥ឆ្នាំ ដែលជាប់ដីកាចាប់ខ្លួនចំនួន ៣ ចេញដោយតុលាការខេត្តភេតឆាប៊ុន និងមហាសារ៉ាខាម កាលពីចុងខែឧសភា ឆ្នាំ២០២៦ នេះ និងបុរសឈ្មោះ ស៊ុមសាក់ (Somsak) អាយុ ៣៣ឆ្នាំ ជាប់ដីកាចាប់ខ្លួនតាំងពីឆ្នាំ២០២៣។

អាជ្ញាធរឡាវក៏បានប្រគល់វត្ថុតាងដែលដកហូតបានរួមមានទូរស័ព្ទដៃ ១១គ្រឿង, កុំព្យូទ័រយួរដៃ ៤គ្រឿង និងលិខិតឆ្លងដែន ២០ក្បាល ទៅឱ្យសមត្ថកិច្ចថៃដើម្បីធ្វើការពិនិត្យ បើកការសម្ភាសន៍ និងស៊ើបអង្កេតបន្តរកបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលនៅពីក្រោយខ្នង។

សារព័ត៌មាន Khaosod ផ្សាយថា ករណីបណ្តេញនិងបញ្ជូនខ្លួនជនជាតិថៃពាក់ព័ន្ធនឹងល្បែងឆបោកបច្ចេកវិទ្យាបែបនេះ មិនមែនជាលើកទីមួយឡើយ ដោយកាលពីខែមករាកន្លងទៅ អាជ្ញាធរកម្ពុជាក៏ធ្លាប់បានអនុញ្ញាតឱ្យជនជាតិថៃចំនួន ១៦២នាក់ ត្រឡប់ទៅប្រទេសខ្លួនវិញតាមច្រកព្រំដែនក្នុងខេត្តចន្ទបុរី ដែលក្នុងនោះមាន ៦នាក់ ត្រូវបានរកឃើញថាជាជនល្មើសកំពុងមានដីកាចាប់ខ្លួនពីតុលាការ៕


Khcct banner

អត្ថបទទាក់ទង