Img 1426
Swift cc time

តុលាការកំពូលអាម៉េរិក«បោះឆ្នោត»ប្រឆាំងត្រាំ ដែលមិនអនុញ្ញាឱ្យទារកទទួលសញ្ជាតិអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិកកាលពីថ្ងៃ អង្គារ បានឆ្នោតរារាំងចំណាត់ការរបស់លោកដូណាល់ត្រាំដែលថាគ្រប់ទារកដែលកើតនៅសហរដ្ឋអាម៉េរិកទាំងអស់អាចទទួលសញ្ជាតិអាម៉េរិកបានលុះត្រាតែម្តាយ ឪពុករបស់គេមានសញ្ជាតិអាម៉េរិកពីកំណើតក្នុងចំណោមទាំងពីរ។ បោះឆ្នោតប្រឆាំងក្នុង សំឡេងគាំទ្រ ៦-៣ បានសម្រេចថា បទបញ្ជាប្រតិបត្តិដែលលោក ត្រាំ បានចេញកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក គឺខុសច្បាប់។ ចៅក្រមប្រាំរូបបាននិយាយថា បទបញ្ជានេះបានបំពានលើវិសោធនកម្មទី ១៤ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថាការផ្តល់សិទ្ធិសញ្ជាតិពីកំណើតដល់មនុស្សគ្រប់គ្នាដែលកើតនៅសហរដ្ឋអាម៉េរិក និងទាមទារឱ្យរដ្ឋផ្តល់ ការការពារច្បាប់ស្មើៗគ្នា និងហាមឃាត់រដ្ឋពីការដកហូតជីវិត សេរីភាព ឬទ្រព្យសម្បត្តិរបស់នរណាម្នាក់ដោយគ្មានដំណើរការត្រឹមត្រូវ។

ចៅក្រមម្នាក់ គឺលោក Brett Kavanaugh ដែលជាអ្នកអភិរក្សនិយម បានអះអាងថាបទបញ្ជារបស់លោកត្រាំកន្លងទៅបានរំលោភលើច្បាប់សហព័ន្ធ ដោយតុលាការមានសំឡេងភាគច្រើនអភិរក្សនិយម ៦-៣ រួមទាំងចៅក្រមបីរូបដែលលោក ត្រាំ តែងតាំង ហើយតុលាការបានសម្រេចគាំទ្រលោកក្នុងករណីសំខាន់ៗផ្សេងទៀតក្រៅពីករណីនេះ។

លោក Brett Kavanaugh

ប្រធានចៅក្រមលោក John Roberts បញ្ជាក់ថាមានភស្តុតាងតិចតួចបំផុត ពីរដ្ឋបាល ត្រាំ ក្នុងការផ្លាស់ប្តូរច្បាប់ដែលចូលជាធរមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ លោកសង្គត់ធ្ងន់ថា សញ្ជាតិ កាលពីពេលនោះ និងឥឡូវនេះ គឺជាសិទ្ធិក្នុងការមានសិទ្ធិ ចូលរួមដោយសេរីនៅក្នុងសហគមន៍នយោបាយរបស់យើង ហើយវិសោធនកម្មលើកទី ១៤ ត្រូវបានអនុម័តបន្ទាប់ពីសង្គ្រាមស៊ីវិល ដើម្បីធានាថាមនុស្សគ្រប់គ្នា រួមទាំងអតីតទាសករផងដែរ នឹងមានសិទ្ធិទាំងនោះដូចគ្នា។

ប្រធានចៅក្រមលោក John Roberts 

គួររម្លឹកថាក្រោមសំណើរបស់លោក ត្រាំ សញ្ជាតិសិទ្ធិពីកំណើតនឹងត្រូវបានកំណត់ចំពោះអ្នកដែលមានឪពុកម្តាយយ៉ាងហោចណាស់ម្នាក់ដែលជាពលរដ្ឋអាម៉េរិក ឬជាអ្នករស់នៅអចិន្ត្រៃយ៍។ ទារកដែលកើតពីអ្នកនៅបណ្តោះអាសន្ន ឬមនុស្សដែលចូលប្រទេសដោយខុសច្បាប់ នឹងមិនអាចទទួលសញ្ជាតិជាពលរដ្ឋអាម៉េរិកនៅពេលកើតនោះទេ៕


Khcct banner

អត្ថបទទាក់ទង