Img 1426
Swift cc time

មនុស្ស២០លាននាក់ នឹងចូលរួមពិធីបុណ្យសពលោក អាយ៉ាតូឡា អាលី ខាមេនី នៅចុងសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលបើកការវាយប្រហារសម្លាប់លោកកាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ

អ៊ីរ៉ង៖ មនុស្សប្រមាណ ២០លាននាក់នឹងចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលបើកការវាយប្រហារសម្លាប់លោកកាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានរាយការណ៍ថាពិធីបុណ្យនឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះនៅឯបរិវេណអធិស្ឋាន Mosalla ដែលជាទីកន្លែងសំខាន់ក្នុងការជួបជុំសាសនាទ្រង់ទ្រាយធំរបស់រដ្ឋ ដោយវិហារ Mosalla ដែលឈ្មោះរបស់វាមានន័យថា "ទីលានអធិស្ឋាន" ជាកន្លែងដែលរៀបចំពិធីបុណ្យសពរបស់ឥស្សរជនជាន់ខ្ពស់នៃសាធារណរដ្ឋអ៊ីស្លាម និងបម្រើជាមជ្ឈមណ្ឌលនិមិត្តរូបនៃពិធីកាន់ទុក្ខរបស់រដ្ឋ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក្បួនដង្ហែសពសំខាន់នឹងប្រព្រឹត្តបន្តទៅដល់ថ្ងៃចន្ទតាមបណ្តោយផ្លូវ ១០ គីឡូម៉ែត្រពីទីលាន Imam Hossein ទៅកាន់ Azadi ឬទីលាន "សេរីភាព" ដែលជាទីកន្លែងសាធារណៈដ៏ធំល្វឹងល្វើយ និងក៏ជាទីតាំងនៃការជួបជុំដ៏ធំបំផុតនៃប្រវត្តិសាស្ត្រអ៊ីរ៉ង់មិនធ្លាប់ ចាប់ពីបដិវត្តន៍ឆ្នាំ ១៩៧៩។ អភិបាលក្រុងតេអេរ៉ង់បាននិយាយថា មនុស្សប្រហែល ២០ លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួមដែលនេះនឹងក្លាយជាការជួបជុំដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រចាំទីក្រុង បន្ទាប់មកក្បួនដង្ហែនឹងផ្លាស់ទីទៅកាន់ខេត្ត Qom នៅថ្ងៃទី ៧ ខែកក្កដា ។

គួររម្លឹកថាលោក អាយ៉ាតូឡា អាលី ខាមេនី កើតនៅឆ្នាំ ១៩៣៩ នៅ Mashhad លោកបានបម្រើការជាប្រធានាធិបតីអ៊ីរ៉ង់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៩ មុនពេលត្រូវបានជ្រើសរើសជាមេដឹកនាំកំពូល លោកត្រូវបានជ្រើសរើស ដោយ Assembly of Experts អ៊ីរ៉ង់ ដែលជាស្ថាប័នជាប់ឆ្នោតរបស់អ្នកប្រាជ្ញអ៊ីស្លាមដែលទទួលខុសត្រូវក្នុងការតែងតាំងមេដឹកនាំកំពូលបន្ទាប់ពីការស្លាប់របស់មេដឹកនាំចាស់លោក Ayatollah Ruhollah Khomeini ៕


Khcct banner

អត្ថបទទាក់ទង