ភូមិគ្រឹះមួយ ក្នុងទីក្រុង Bangkok ក្លាយជាទីតាំងដ៏សំខាន់របស់ក្រុម Online Scams
បាងកក៖ នគរបាលអន្តោប្រវេសន៍ថៃ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនបរទេសមួយក្រុម ដែលបានជួលភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ក្នុងតម្លៃ ៩០០,០០០ បាត (ប្រមាណ ២៧,០០០ ដុល្លារ) ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center)