Khmer suport khmer cc time

អាម៉េរិក បើកការវាយប្រហារថ្មីលើកោះ Qeshm ជាកោះធំជាគេបំផុតរបស់អ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើកោះ Qeshm ដែលជាកោះធំជាងគេរបស់អ៊ីរ៉ង់ក្នុងច្រកសមុទ្រហ័រមូសជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃ ច័ន្ទ ២ វិច្ឆិកា ទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញពីវឌ្ឍនភាពវិជ្ជមាននៃការចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៨ ខែក៏ដោយ។ កាសែត Wall Street Journal ដោយផ្អែកលើប្រភពពីមន្ត្រីអាម៉េរិក បានបញ្ជាក់ថា នេះជាការវាយប្រហារក្នុងកម្រិតកំណត់ចុងក្រោយបង្អស់ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើឡើងដោយសម្ងាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីការពារខ្លួន និងទប់ស្កាត់អ៊ីរ៉ង់មិនឱ្យវាយប្រហារលើនាវាពាណិជ្ជកម្មក្នុងច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ និងត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មានសំឡេងផ្ទុះចំនួន ៥ លើកបានកើតឡើងជាបន្តបន្ទាប់នៅលើកោះ Qeshm ហើយអ្នកស្រុកបានឃើញយន្តហោះចំនួន ២ គ្រឿងហោះនៅលើផ្ទៃមេឃ។

ក្រសួងការពារជាតិអាម៉េរិកបានបញ្ជូនសំណួរពាក់ព័ន្ធទៅកាន់បញ្ជាការដ្ឋានកណ្តាល (US Central Command) ប៉ុន្តែមិនទាន់មានការឆ្លើយតបផ្លូវការនៅឡើយទេ ខណៈអាម៉េរិកជៀសវាងការប្រកាសជាសាធារណៈអំពីការវាយប្រហារទាំងនេះ ដើម្បីការពារកុំឱ្យមានការយល់ច្រឡំថាជាការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង