ក្រសួងកសិកម្ម ត្រៀមបំពាក់«កាមេរ៉ាស្វ័យប្រវត្តិ» និងប្រព័ន្ធតាមដានទំនើប នៅចុងឆ្នាំ២០២៦ ដើម្បីជំនួយការ«អភិរក្សសត្វផ្សោត»
ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ៖ ក្រសួងកសិកម្ម ត្រៀមដំឡើងកាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប នៅចុងឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងតាមដានការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមានទីតាំងនៅអន្លង់កាំពី ខេត្តក្រចេះ។