Khmer suport khmer cc time

«ចិត្តសាស្ត្របែងចែកផលប្រយោជន៍» ជំនាន់ទី១៦ ចែករំលែកចំណេះដឹងពីបទពិសោធន៍ពិត និងការអនុវត្តជាក់ស្តែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សិក្ខាសាលា «ចិត្តសាស្ត្របែងចែកផលប្រយោជន៍» ជំនាន់ទី១៦ បានប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ សណ្ឋាគារភ្នំពេញ ដោយមានសិក្ខាកាមចូលរួមចំនួន ១១០នាក់។

សិក្ខាសាលានេះ មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយ វាគ្មិនបង្គោល ឧកញ៉ា បណ្ឌិត សេងវណ្ណារិទ្ធ និង វាគ្មិនកិត្តិយស លោកគ្រូតា ចាន់ សេរី អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារ អេស៊ីលីដា ភីអិលស៊ី។

កម្មវិធីផ្តោតលើ ការបែងចែកផលប្រយោជន៍ ចំណេះដឹងពីបទពិសោធន៍ជីវិត និងវិធីសាស្ត្រអនុវត្តជាក់ស្តែង ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិត ការងារ និងអាជីវកម្ម។

ចំណុចសំខាន់នៃសិក្ខាសាលា គឺការផ្តល់ចំណេះដឹងដែលមិនផ្អែកត្រឹមទ្រឹស្តី ប៉ុន្តែយក បទពិសោធន៍ពិត និងមេរៀនពីការអនុវត្ត មកចែករំលែក ដើម្បីឱ្យសិក្ខាកាមអាចយល់ និងយកទៅប្រើប្រាស់បានជាក់ស្តែង។

ព្រោះចំណេះដឹងដែលមានតម្លៃ មិនមែនស្ថិតនៅត្រឹមការចេះដឹងទេ ប៉ុន្តែស្ថិតនៅលើការយកទៅអនុវត្ត និងបង្កើតផលប្រយោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។


Khcct banner

អត្ថបទទាក់ទង