Khmer suport khmer cc time

ពលរដ្ឋខ្មែរធ្វើការនៅថៃ ៧៨នាក់ ត្រូវបញ្ជូនត្រឡប់មកវិញ ក្រោយឆ្លងដែនខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៧៨នាក់ ក្នុងនោះមានស្រី ២១នាក់ និងកុមារ ០៩នាក់ ត្រូវបានអាជ្ញាធថៃបញ្ជូនត្រលប់មកវិញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពួកគាត់បានឆ្លងដែនខុសច្បាប់។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានអនុវត្តតាមប្រសាសន៍ណែនាំលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកវរសេនីយ៍ឯក ហេង សុវណ្ណ ឋានៈនាយរងប៉ុស្តិ៍ តំណាងលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្ដិ៍បានដឹកនាំក្រុមការងារប៉ុស្ដិ៍ទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៧៨នាក់ ក្នុងនោះស្រី ២១នាក់ កុមារ ០៩នាក់។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ក៏បានចែកអាហារសម្រន់មានបាយ និងទឹកសុទ្ធ ព្រមទាំងដឹកជញ្ជូនពួកគាត់យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕


Khcct banner

អត្ថបទទាក់ទង