Khmer suport khmer cc time

មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យសិង្ហបុរី ផ្តល់ការពិនិត្យ និងវះកាត់បញ្ហាដៃពីកំណើតដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មជ្ឈមណ្ឌលវះកាត់កុមារ (Children's Surgical Centre) បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាត និងមានបញ្ហាពិការភាពដៃ។ ការផ្តល់ជូននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សេវាព្យាបាល និងការវះកាត់នេះ ផ្តោតសំខាន់លើករណីជំងឺ និងបញ្ហាសុខភាពដៃជាច្រើនប្រភេទ រួមមាន ដៃមិនអាចកម្រើកបានដោយសារដាច់សរសៃប្រសាទ ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត បញ្ហាម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចទ្រង់ទ្រាយ ព្រមទាំងការវះកាត់តភ្ជាប់សរសៃប្រសាទឡើងវិញផងដែរ។

ចំពោះទីតាំងនៃការផ្តល់សេវា គឺធ្វើឡើងនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា រាជធានីភ្នំពេញ ដោយបើកបម្រើសេវា ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច។ សាធារណជន ឬអាណាព្យាបាលដែលមានបំណងនាំអ្នកជំងឺមកទទួលសេវាព្យាបាល ឬចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 43 02 02 ឬ 077 74 74 70៕

Khcct banner

អត្ថបទទាក់ទង