Khmer suport khmer cc time

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យបារាំង ផ្ដល់ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង AIR Khmer ដើម្បីផ្ដល់ជូននូវការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យ បានបញ្ជាក់ថា សេវាវេជ្ជសាស្ត្រក្នុងអំឡុងពេលនោះ នឹងផ្ដោតលើការព្យាបាលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើមសំខាន់ៗ រួមមាន វិបត្តិផ្លូវដង្ហើម អាការៈស្ទះដង្ហើមពេលគេង ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ព្រមទាំងការព្យាបាល និងវះកាត់ដុំសាច់ក្នុងសួតផងដែរ។ មន្ទីរពេទ្យបានគូសបញ្ជាក់ថានេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកជំងឺដែលមានបញ្ហាស្មុគស្មាញពាក់ព័ន្ធនឹងផ្លូវដង្ហើម ក្នុងការទទួលបានការពិគ្រោះ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស។

សាធារណជន ដែលមានបំណងចង់ទទួលសេវាពិនិត្យ ឬពិគ្រោះយោបល់លម្អិត អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 012 989 965៕


Khcct banner

អត្ថបទទាក់ទង