ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។លោក បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីការការពារប្រព័ន្ធអេកូឡូស៊ី តាមរយៈវិធានការនានា។
ក្នុងជំនួបជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។លោក លើការការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីអនុវត្តផែនការការពារតំបន់ការពារធម្មជាតិ សំដៅការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
បើតាមលោក អ៊ាង សុផល្លែត ដើម្បីធានាបាននូវការការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការការកៀរគរការចូលរួម ការត្រៀមលក្ខណៈសម្បទានិង ការអន្តរាគមន៍បន្ទាន់យ៉ាងច្បាស់លាស់។ លើសពីនេះ ក្រសួងបានលើកឡើងពីគម្រោងបង្កើតឱ្យមានវេទិការពិភាក្សា ការត្រៀមបង្ការ ការឆ្លើយតបរួមគ្នាចំពោះបាតុភូត នៃគ្រោះហន្តរាយខាងលើ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន ដៃគូជាតិ និងអន្តរជាតិ។
លោកស្រី Rebekah Bell បានថ្លែងគាំទ្រពីផែនការសកម្មភាពដាក់ចេញដោយក្រសួង ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា សមិទ្ធផលទាំងនោះរួមមាន កិច្ចសហការលើការងារប្រែប្រួលអាកាសធាតុ ការស្តារព្រៃឈើ និងការជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពជាដៃគូពាក់ព័ន្ធនានា។ FAO បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាសកម្មភាព និងជំរុញឱ្យមានភាពស្អាត បៃតង និងចីរភាពនៅកម្ពុជានៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅចំពោះមុខ ក្រសួងបរិស្ថាន បានគិតគូលើវិធានការតឹងរ៉ឹង និងការផ្សព្វផ្សាយណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង ដើម្បីទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃ ដែលបង្កឡើងដោយការឡើងកំដៅផែនដី និងបាតុភូត El Niño និងការពង្រឹងការរក្សាប្រភពទឹក ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាថាសត្វព្រៃគ្រប់ប្រភេទ អាចមានលទ្ធភាពប្រើប្រាស់៕