Khmer suport khmer cc time

នាវាទេសចរណ៍លំដាប់ពិភពលោក Villa Vie Odyssey ស្នើសុំបន្តចតនៅកម្ពុជា រយៈពេល ៤ថ្ងៃទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នាវាទេសចរណ៍លំដាប់ពិភពលោក Villa Vie Odyssey ដែលកំពុងស្ថិតនៅខេត្តព្រះសីហនុ បានស្នើសុំបន្តចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃទៀត បន្ទាប់ពីស្នាក់នៅទីនេះអស់មួយរយៈ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

អាជ្ញាធរបានឱ្យដឹងថា បច្ចុប្បន្ន ភ្ញៀវទេសចរជាង ២០០នាក់ ដែលធ្វើដំណើរតាមនាវានេះ បានចាកចេញពីនាវាអស់ហើយ ដោយបន្តដំណើរកម្សាន្តទៅកាន់គោលដៅផ្សេងៗ តាមមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក។

ចំណែកអ្នកដែលបន្តស្នាក់នៅលើនាវា គឺមានតែក្រុមនាវិកជាង ១០០នាក់ប៉ុណ្ណោះ។ ការបញ្ជាក់នេះធ្វើឡើងដោយអាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង