ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ តុលា ក្នុងវេទិកាស្ដីពីអំពីការដាក់ដំណើរការយុទ្ធនាការសកល “យើងរួមគ្នាគិតពីលំនៅឋាន ” នៅកម្ពុជា Let's Open the Door បានបង្ហាញពីការបន្តយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច។
ក្រសួងរៀបចំដែនដី ចាត់ទុកលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ ម្ហូបលើតុ កូនទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។
ដើម្បីសម្រេចគោលដៅនេះ ក្រសួងលើកឡើងថា ពីនេះទៅមុខ យើងត្រូវផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយវិនិយោគឱ្យចំតម្រូវការ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល និងជំរុញការអនុវត្តនយោបាយជាយុទ្ធសាស្រ្តដែលក្នុងក្របខណ្ឌគ្រួសារ ពលរដ្ឋត្រូវមាន ដី ផ្ទះ ស្រះទឹក និងដំណាំដំណោចជុំវិញផ្ទះ៕