Khmer suport khmer cc time

កម្ពុជារៀបចំ«ពិធីប្រុងពលី»តាមប្រពៃណីទំនៀមទម្លាប់ខ្មែរដើម្បីសុំពរជ័យដល់កម្មវិធីភូមិហ្រ្វង់កូហ្វូនីនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជា បានចាប់ផ្តើមរៀបចំ«ពិធីប្រុងពលី»ដើម្បីចាប់ផ្តើមការរៀបចំទីតាំងកម្មវិធីភូមិហ្រ្វង់កូហ្វូនីនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ពិធីនេះ រៀបចំឡើងដោយមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិធីប្រុងពលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ដើម្បីឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ពិធីនេះក៏បង្ហាញពីការគោរពចំពោះប្រពៃណី ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

Khcct banner

អត្ថបទទាក់ទង