Khmer suport khmer cc time

យុវជន៥០០០នាក់ ជាប់ឈ្មោះចូល«បំពេញកាតព្វកិច្ចយោធា»វគ្គដំបូង ឆ្នាំ២០២៦ ខណៈក្រសួងការពារជាតិ មានតម្រូវការ ១ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យុវជនខ្មែរពេញកម្លាំង ប្រមាណ៥០០០នាក់ ដែលបានដាក់ពាក្យស្នើសុំ ត្រូវបានក្រសួងការពារជាតិកម្ពុជា កោះអញ្ជើញចូល «បំពេញកាតព្វកិច្ចយោធា»វគ្គដំបូង ឆ្នាំ២០២៦ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២ ក្រសួងការពារជាតិគ្រោងកោះអញ្ជើញ ៥០០០នាក់ បន្ថែមទៀត។

យោងតាមសេចក្តីជូនដំណឹង ក្រសួងការពារជាតិ បានអញ្ជើញយុវជនដែលបានដាក់ពាក្យស្នើសុំ និងជាប់ឈ្មោះជាបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ឱ្យកពិនិត្យកាយសម្បទា និងសុខភាព។បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦ ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្រាប់បេក្ខជន នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន៖ រួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវទៅប្រមូលផ្តុំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត/រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺន។

បេក្ខជននៅរាជធានី-ខេត្តដទៃទៀត៖មកប្រមូលផ្តុំនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាទីលំនៅរបស់ខ្លួន។ហើយសម្ភារៈ និងឯកសារ ដែលត្រូវយកទៅជាមួយ រួមមាន៖ បង្កាន់ដៃដាក់ពាក្យ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន ជាដើម។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ក្រោយមានការប្រកាសពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិទទួលបានការដាក់ពាក្យពីយុវជនប្រមាណជាង ១៥០០០នាក់។តែសម្រាប់ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលជ្រើសរើសតែ ១ម៉ឺននាក់។ដូច្នេះ គណៈកម្មាធិការជាតិ បែងចែងជា២ដំណាក់កាល ដោយក្នុង១ដំណាក់កាលចំនួន៥០០០នាក់ ហើយប្រសិនជាប់នឹងចូលវគ្គដំបូង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង