Khmer suport khmer cc time

ត្រឹម១ខែ មានមនុស្សជិត១៥០នាក់ស្លាប់ និងរបួសជាង៣០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន ២១៩ករណី។ ករណីនេះ បានបណ្តាលឱ្យមនុស្សរហូតដល់ ១៤៧នាក់បាត់បង់ជីវិត និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល ៣៨៣នាក់។

តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែតុលា បើធៀបរយៈពេលដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៦ដដែល បានកើនឡើង៧ករណី ចំនួនអ្នកស្លាប់កើនឡើង៣១នាក់ និងអ្នករបួសកើនឡើងរហូតទៅដល់ ១០៧នាក់។

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ភាគច្រើនកើតឡើងនៅពេលយប់ ពោលគឺមានរហូតដល់១៣៨ករណី។ ដោយឡែក មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើនគឺការបើកបរលើសល្បឿនកំណត់ មាន៩១ករណី និងមិនគោរពសិទ្ធិអាទិភាព ៥៣ករណី៕ 

Khcct banner

អត្ថបទទាក់ទង