Khmer suport khmer cc time

ស្ថានទូតព្រីតថេន ផ្តល់មូលនិធិថ្មី បន្តការពារ«អំពើហិង្សា និងការរំលោភបំពាន»តាមអនឡាញ ដល់កុមារនៅខេត្តបាត់ដំបង និងសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ស្ថានទូតព្រីតថេន

ភ្នំពេញ៖ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា នាថ្ងៃទី៣ វិច្ឆិកានេះ បានប្រកាសពីការផ្តល់មូលនិធិថ្មី ដើម្បីគាំទ្រ Banteay Srei ក្នុងការបន្តការងារ ដើម្បីការពារកុមារនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ពីអំពើហិង្សា និងការរំលោភបំពានដែលបង្កឡើងតាមរយៈបច្ចេកវិទ្យា។

បើតាមទិន្ធន័យពី UNICEF កុមារ និងយុវជនកម្ពុជាប្រមាណ ១១% ដែលមានអាយុចន្លោះពី ១១ ដល់ ១៧ ឆ្នាំ ស្មើនឹងប្រមាណ ៦០០,០០០ នាក់ ធ្លាប់ជួបប្រទះការរំលោភបំពានតាមអនឡាញ។ នៅពីក្រោយតួលេខដ៏នេះ គឺជាជីវិតពិតរបស់កុមារដែលសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់ពួកគេកំពុងស្ថិតក្នុងហានិភ័យ។

បើតាមស្ថានទូតព្រីតថេន ការធ្វើឡើងនេះ មានគោលបំណងពង្រឹងសហគមន៍ឱ្យកាន់តែមានភាពរឹងមាំ និងមានសមត្ថភាព ផ្តល់ចំណេះដឹង និងឧបករណ៍ចាំបាច់ដល់អ្នកជួរមុខពាក់ព័ន្ធ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបង្កើតប្រព័ន្ធបញ្ជូនករណីដែលសកម្ម ងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាព ដើម្បីធានាថា កុមារដែលប្រឈមនឹងហានិភ័យទទួលបានការការពារ និងការគាំទ្រដែលពួកគេសមនឹងទទួលបាន។

ស្ថានទូត បានលើកឡើងថា យើងម្នាក់ៗសុទ្ធតែមានតួនាទីក្នុងការការពារកុមារ មិនថាជាគ្រួសារ សហគមន៍ អង្គការសង្គមស៊ីវិល អ្នកជំនាញជួរមុខ ស្ថាប័នរដ្ឋាភិបាល ឬក្រុមហ៊ុនបច្ចេកវិទ្យានោះទេ។ រួមគ្នា យើងអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន ដែលកុមារអាចស្វែងយល់ រៀនសូត្រ ទំនាក់ទំនង និងរីកចម្រើនបានដោយគ្មានការភ័យខ្លាចពីអំពើហិង្សា ឬការរំលោភបំពាន៕

Khcct banner

អត្ថបទទាក់ទង