សាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ (AISPP) មានមោទនភាពយ៉ាងក្រៃលែងក្នុងការអបអរសាទរភាពជោគជ័យដ៏ត្រចះត្រចង់នៃ ពិព័រណ៍អប់រំពិភពលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំអន្តរជាតិឈានមុខជាច្រើន ដើម្បីបើកទ្វារឆ្ពោះទៅកាន់ឱកាសអប់រំលំដាប់ពិភពលោក។
សិស្សានុសិស្ស និងក្រុមគ្រួសារបានស្វែងយល់អំពីមាគ៌ាបន្តការសិក្សានៅបរទេស ឱកាសទទួលបានអាហារូបករណ៍ និងជួបពិភាក្សាផ្ទាល់ជាមួយតំណាងគ្រឹះស្ថានអប់រំអន្តរជាតិ។ កម្មវិធីចាប់រង្វាន់ដ៏រំភើបក៏បានបន្ថែមភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងឱកាសដ៏ពិសេសនេះផងដែរ។
ក្នុងនាមជា សាលាតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាបាក់ឌុបអន្តរជាតិ (IB) ទាំង៤ កម្មវិធី សាលា AISPP បន្ត និងបន្ថែមការលើកកម្ពស់ស្តង់ដារឧត្តមភាពសិក្សា ការអប់រំគ្រប់ជ្រុងជ្រោយ និងការបង្កើតឱកាសសិក្សាលំដាប់សកល។
នេះមិនមែនគ្រាន់តែជាភាពជោគជ័យនៃព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់សមិទ្ធផលកាន់តែធំធេងនាពេលអនាគត!
AISPP កំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ! រួមគ្នា យើងកំពុងកសាងសាលាឱ្យកាន់តែរឹងមាំ បង្កើតអនាគតដ៏ភ្លឺស្វាង និងសរសេរទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតសម្រាប់ AISPP។
សមិទ្ធផលដ៏ល្អបំផុតកំពុងរង់ចាំយើងនៅខាងមុខ!
AISPP | ទីកន្លែងដែលក្តីស្រមៃសកល ក្លាយជាសមិទ្ធផលជោគជ័យលំដាប់ពិភពលោក!