ប្រធានរដ្ឋសភាកម្ពុជា ប្តេជ្ញាធ្វើការជាមួយបណ្តាដៃគូពាក់ព័ន្ធ ដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តី និងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ
ទីក្រុងប៉េកាំង៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះ បានថ្លែងសុន្ទរកថាស្តីពី«វឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា» ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង