681 ezgif.com resize
Swift cc time

អណ្តើកសមុទ្រ២ក្បាលត្រូវបានព្រលែងចូលសមុទ្រវិញក្រោយទទួលបានពីអ្នកនេសាទនៅខេត្តកែប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖អណ្តើកសមុទ្រធំៗចំនួន ២ក្បាល ដែលទទួលបានពីប្រជានេសាទ នៅថ្ងៃទី ១៨ វិច្ឆិកា ត្រូវបានរៀបចំពិធីព្រលែងចូលសមុទ្រវិញ។អណ្តើកសមុទ្រចំនួន ២ក្បាលនេះ ត្រូវបានប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្តកែប បានប្រគល់ជូនកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈស្នាក់ការសន្តិសុខលម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ មុននឹងព្រលែងចូលសមុទ្រវិញ។

យោងតាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូក្រាម បណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើកឈ្មោល មានទម្ងន់ ១៤គីឡួក្រាម បណ្ដោយប្រវែង ៥១សង់ទីម៉ែត្រ ទទឹងប្រវែង ៤៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2089។

សូមជម្រាបដែរថា មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងតែប្រទះនិងចាប់បានដោយចៃដន្យនូវពពួកសត្វសមុទ្រកម្រៗជាច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីលែងចូលក្នុងសមុទ្រវិញ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្ត៕


Khcct banner

អត្ថបទទាក់ទង