Swift cc time

កម្មវិធីមនសិការពលរដ្ឋល្អ ចាប់ផ្ដើមប្រកួតផ្តាច់ព្រ័ត្រ នៃគម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ»ថ្នាក់ជាតិ ឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្មវិធីមនសិការពលរដ្ឋល្អ កំពុងចាប់ផ្ដើមការប្រកួតផ្តាច់ព្រ័ត្រ គម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» ថ្នាក់ជាតិ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ នៅអគារ The Kampus។ កម្មពិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពដល់យុវជនធ្វើការជាក្រុម ការរៀបចំផែនការ និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសាលារៀន និងសហគមន៍។

លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីមនសិការពលរដ្ឋល្អ បានគូសបញ្ជាក់ថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» មិនត្រឹមតែបានផ្ដល់ចំណេះដឹងបន្ថែមដល់ប្អូនៗសិស្សានុសិស្ស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍសមត្ថភាពក្នុងការធ្វើការជាក្រុម ការរៀបចំផែនការ ការដោះស្រាយបញ្ហា និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសាលារៀន និងសហគមន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះ សិស្សានុសិស្សក៏យកបទពិសោធន៍ និងមេរៀនទាំងនេះ ទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងរក្សាស្មារតីស្នេហាជាតិ និងការចូលរួមអភិវឌ្ឍសង្គមជាតិ។

គួរបញ្ជាក់ថា គម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសាលារៀន សហគមន៍ និងប្រទេសជាតិ៕


Khcct banner

អត្ថបទទាក់ទង