Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក ត្រៀមទប់ទល់«បាតុភូតអែលនីញ៉ូ» ដែលធ្វើឱ្យមានគ្រោះរាំងស្ងួត និងក្តៅខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ត្រៀមលក្ខណៈទប់ទល់ជាមួយនឹងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលនឹងបង្កឱ្យមានគ្រោះរាំងស្ងួត និងអាកាសធាតុក្តៅខ្លាំង ក្នុងរដូវប្រាំងនេះ ដោយជំរុញឱ្យមានការសន្សំសំចៃ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានល្អ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកានេះ។

ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានា ដើម្បីចុះផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីរបៀបនៃការប្រើប្រាស់ និងការសន្សំសំចៃទឹកក្នុងរដូវប្រាំង។ ទន្ទឹមនឹងនេះ សម្តេចក៏បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យត្រៀមលក្ខណៈបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ។

សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ ដែលនឹងធ្វើឱ្យរដូវប្រាំងឆ្នាំនេះមានសីតុណ្ហភាពក្តៅខ្លាំង និងបរិមាណទឹកភ្លៀងធ្លាក់ចុះទាប ទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងស្តុកទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕

Khcct banner

អត្ថបទទាក់ទង