Khmer suport khmer cc time

អង្គការទស្សនៈពិភពលោក បង្ហាញការសិក្សាពីសារៈសំខាន់នៃបន្តការរគាំទ្រអាហារូបត្ថម្ភដល់មាតា ទារក និងកុមារតូច តាមព្រំដែនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ

សង្គម
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកនៅកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើការរួមគ្នាជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សន្តិសុខស្បៀងរបស់គ្រួសារជីវភាពរស់នៅ ការទទួលបានសេវាអាហារូបត្ថម្ភ និងការអនុវត្តថែទាំនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ។ របកគំហើញពីការសិក្សានេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តគាំទ្រដល់ស្ត្រីមានផ្ទៃពោះ ម្តាយដែលកំពុងបំបៅដោះកូន ទារក កុមារតូច ក្នុងអំឡុងពេលមានអាសន្ន។

ការស្រាវជ្រាវនេះបានធ្វើឡើង នៅតំបន់គោលដៅកម្មវិធីរបស់អង្គការទស្សនៈពិភពលោក ក្នុងខេត្តបាត់ដំបង និង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីការជះឥទ្ធិពលនៃការភៀសសឹក ការបាត់បងប្រាក់ចំណូលប្រាក់ចំណូល ការរំខានដល់ទីផ្សារ និងបរិយាកាសការរស់នៅ លើការចិញ្ចឹមបីបាច់កូនដោយទឹកដោះ ម្តាយទារក និងកុមារតូច ពិសេសក្នុងចំណោម គ្រួសារជនភៀសសឹក និងគ្រួសារពលករចំណាកស្រុក។ គ្រួសារជាច្រើន បានរៀបរាប់ពីផលលំបាកក្នុងការទទួលបានអាហារចម្រុះ និងមានជីវជាតិ ដោយសារការធ្លាក់ចុះនៃប្រាក់ចំណូល តម្លៃម្ហូបអាហារកើនឡើង មិនមានទីផ្សារម្ហូបអាហារ ការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព និងការរឹតបន្តឹងការផ្លាស់ទីជាដើម។ ការបង្រៀន ក្រុមគ្រួសារបានសម្របខ្លួនដោយ កុមារា ដែលតូចជាងគេ និងជាអាហារសម្រន់ដែលកំណត់ដោយហេតុថាមានការលំបាកក្នុងការរៀបចំអាហារបំប៉ន និងអាហារដែលសម្បូរជីវជាតិដូចជាសាច់ផ្លែឈើ និងបន្លែ។

ការសិក្សាបានស្វែងយល់ផងដែរអំពីបទពិសោធន៍របស់ម្តាយក្នុងការបន្តបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងពេលមានជម្លោះ។ អ្នកម្តាយមួយចំនួនបានរាយការណ៍ពីការព្រួយបារម្ភអំពីការមិនមានទឹកដោះសម្រាប់ទារក ដោយសារការផ្លាស់ប្តូរការទទួលទានអាហាររបស់ពួកគាត់ មិនមានអាហារូបត្ថម្ភចម្រុះដែលអាចរកបាន និងភាពតានតឹងផ្លូវចិត្តក្នុងអំឡុងពេលភៀសខ្លួន។ ការព្រួយបារម្ភទាំងនេះបានជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការបន្តបំបៅដោះកូន ដែលជាហេតុនាំឱ្យមានការបញ្ឈប់ការបំបៅដោះកូនមុនជាងការគ្រោងទុក ឬក៏ផ្តល់នូវផលិតផលទឹកដោះគោផ្សេងទៀត ឬអាហារបន្ថែមមុនពេលទារកមានអាយុប្រាំមួយខែ។

គ្រួសារមួយចំនួនដែលបានផ្លាស់ប្តូរទៅប្រើប្រាស់ផលិតផលទឹកដោះគោជំនួសទឹកដោះម្តាយរួចទៅហើយនោះ ក៏បានរៀបរាប់បញ្ហាប្រឈមក្នុងការទទួលបានផលិតផលទាំងនេះផងដែរ ដោយសារផលិតផលទាំងនោះមានតម្លៃខ្ពស់ ការផ្គត់ផ្គង់មានកម្រិត និងការលំបាកក្នុងការធ្វើដំណើរដើម្បីទៅទិញផលិតផលទាំងនោះ។ បទពិសោធន៍ទាំងនេះបានបញ្ជាក់បង្ហាញពីសារៈសំខាន់នៃការទទួលបានការប្រឹក្សាយោបល់អំពីការបំបៅដោះកូន ការផ្តល់ជំនួយជាក់លាក់ និងការគាំទ្រផ្លូវចិត្តក្នុងសង្គម ដើម្បីជួយម្តាយដោះស្រាយបញ្ហាព្រួយបារម្ភអំពីការបំបៅដោះកូន និងរក្សាការអនុវត្តដែលបានណែនាំ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ គ្រួសារជាច្រើនបានរៀបរាប់ពីយុទ្ធសាស្ត្រសម្របខ្លួនរួមមាន ការកំណត់បរិមាណបរិភោគអាហារប្រចាំថ្ងៃ ការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់សន្សំ ការលក់ទ្រព្យសកម្ម ការនេសាទ និងការងាកមកពឹងផ្អែកកាន់តែខ្លាំងលើអាហារដែលមានក្នុងស្រុក។ យុទ្ធសាស្ត្រមួយចំនួនមាន ការខ្ចីប្រាក់ ការទាញយកប្រាក់សន្សំ និងការលក់ទ្រព្យសកម្ម ដែលនាំឱ្យមានការខាតបង់រយៈពេលវែងសម្រាប់ចំណូលគ្រួសារ និងសន្តិសុខស្បៀង។ ការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្តសហគមន៍ ព្រះសង្ឃ និងអង្គការមនុស្សធម៌ ក៏បានជួយដល់គ្រួសារដែលរងផលប៉ះពាល់ដើម្បីបំពេញតម្រូវការបន្ទាន់ផងដែរ។ យ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញពីឱកាសដើម្បីពង្រឹងកិច្ចសហការជួយសង្គ្រោះបន្ថែមទៀត តាមរយៈការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពចម្រុះនៃប្រភេទអាហារ និងតម្រូវការអាហារូបត្ថម្ភជាក់លាក់របស់ស្ត្រីមានផ្ទៃពោះ ម្តាយបំបៅកូន ទារក និងកុមារតូច។

ការសិក្សាក៏បានបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃការទទួលបានការគាំទ្រផ្នែកសុខភាព និងអាហារូបត្ថម្ភដល់មាតា និងទារកជាបន្តបន្ទាប់ក្នុងអំឡុងពេលមានអាសន្ន។ អ្នកចូលរួមបានរៀបរាប់ពីបទពិសោធន៍ផ្សេងៗគ្នា ក្នុងការទទួលបានសេវាបន្ត ដូចជាការតាមដានការលូតលាស់ ការប្រឹក្សាយោបល់អំពីការបំបៅកូនដោយទឹកដោះ ការផ្តល់ចំណីអាហារបន្ថែម និងការគាំទ្រផ្អែកលើសហគមន៍។ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោមប្រាំឆ្នាំ និងគ្រួសារដែលបានភៀសខ្លួន គឺស្ថិតក្នុងចំណោមក្រុមដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ បុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្តសហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការមនុស្សធម៌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រគ្រួសារដែលរងផលប៉ះពាល់។ ការរកឃើញនេះចង្អុលបង្ហាញពីឱកាស ដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងការបន្តនៃការគាំទ្រសំខាន់ៗ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ទារក កុមារតូច និងគ្រួសារដែលបានភៀសខ្លួន។

ការសិក្សានេះបានផ្តល់អនុសាសន៍ឱ្យមានការពង្រឹងនូវការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហាររបស់ទារក និងកុមារតូច ក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងគ្រាអាសន្ន តាមរយៈការបន្តទទួលបានសេវាអាហារូបត្ថម្ភសំខាន់ៗដល់មាតា និងកុមារ ការពង្រឹងការបំបៅកូនដោយទឹកដោះម្តាយ និងការគាំទ្រផ្នែកអាហារបន្ថែមទៀត ការធានាក្នុងការទទួលបានអាហារចម្រុះ និងមានជីវជាតិ និងការពង្រឹងការគាំទ្រ និងប្រព័ន្ធបញ្ជូនបន្តក្នុងសហគមន៍ ក៏ដូចជាកន្លែងសមស្របសម្រាប់ម្តាយ និងកុមារតូចៗសម្រាប់បំបៅដោះកូននៅជំរំភៀសខ្លួន។ ការធានាឱ្យមានធនធានទាន់ពេលវេលា និងមានភាពបត់បែន រួមជាមួយនឹងការសម្របសម្រួលរវាងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការមនុស្សធម៌ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាការគាំទ្រឆ្លើយតបទៅនឹងតម្រូវការរបស់គ្រប់ក្រុមគ្រួសារនៅដំណាក់កាលឆ្លើយតបបន្ទាន់ ការវិលត្រឡប់មកវិញ និងដំណាក់កាលស្តារឡើងវិញ។

លោកស្រី ថាន់ ធីហា (Dr. Than Thi Ha) នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ភស្តុតាងដែលទទួលបានតាមរយៈការសិក្សានេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងគ្រាអាសន្នសម្រាប់ម្តាយ និង កុមារតូចៗ។ តាមរយៈការយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍ និងបញ្ហាប្រឈមដែលជួបប្រទះដោយគ្រួសារជាច្រើនក្នុងអំឡុងពេលមានជម្លោះ យើងអាចធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋាភិបាល និងដៃគូ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីដែលមានប្រសិទ្ធភាព និងឆ្លើយតបបានល្អជាងមុន ដែលការពារអាហារូបត្ថម្ភសម្រាប់មាតានិង ទារក និងកសាងភាពធន់»៕

Khcct banner

អត្ថបទទាក់ទង