Swift cc time

អាម៉េរិកគាំទ្រកម្ពុជា សម្រួលការប្រគល់វត្ថុបុរាណខ្មែរ ជាង៩០០រូប ត្រឡប់មកមាតុភូមិវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាម៉េរិកបង្ហាញការគាំទ្រដល់កម្ពុជា ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌។ ក្រោមកិច្ចសហប្រតិបត្តិការនេះ អាម៉េរិកបានជួយសម្រួលដល់ការប្រគល់វត្ថុបុរាណខ្មែរដែលត្រូវបានលួចជាង ៩០០រូប ឱ្យវិលត្រឡប់មកកម្ពុជាវិញ ព្រមទាំងជួយពង្រឹងសមត្ថភាពអ្នកជំនាញអភិរក្សបេតិកភណ្ឌកម្ពុជាផងដែរ។

ការគាំទ្រនេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរការស្តារឡើងវិញ និងភ្ជាប់ព្រះសិរ ព្រមទាំងបើកព្រះនេត្រចម្លាក់ទេពចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ»។

ក្នុងពិធីនេះ លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាម៉េរិក បានចូលរួមជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា។

ការស្តារឡើងវិញនូវចម្លាក់ទេពទាំង២នេះ មិនត្រឹមតែជាការរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌអង្គរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនាញ និងសមត្ថភាពរបស់អ្នកជំនាញអភិរក្សបេតិកភណ្ឌកម្ពុជា ក្នុងការថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ៕


Khcct banner

អត្ថបទទាក់ទង