681 ezgif.com resize
Swift cc time

វិចិត្រករគំនូរលើជញ្ជាំងជើងចាស់ដ៏ល្បីល្បាញមួយរូបមកពីជប៉ុន បានគូររូបភ្នំហ្វូជី នៅទីតាំងមួយក្នុងខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក Morio NAKAJIMA វិចិត្រករគំនូរលើជញ្ជាំងជើងចាស់ដ៏ល្បីល្បាញមួយរូបមកពីប្រទេសជប៉ុន ដែលផ្តោតទៅលើវប្បធម៌សិល្បៈសាធារណៈរបស់ប្រទេសជប៉ុន បានគូសរូបភ្នំ Fuji ក្នុងមហោស្រពសិល្បៈទីក្រុង S'Art នៅខេត្តបាត់ដំបង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥។ ស្នាដៃរបស់លោកបានធ្វើដំណើរឆ្លងដែនហួសពីប្រទេសជប៉ុនទៅទៀត ដូចជាគម្រោងអន្តរជាតិនៅទីក្រុងឡុងដ៍ (London) និង Christchurch ហើយពេលនេះ គឺនៅប្រទេសកម្ពុជាយើងផ្ទាល់។

យោងតាមគេហទំព័រ មហោស្រពសិល្បៈទីក្រុង S'Art បានឱ្យដឹងថា លោក NAKAJIMA Morio ជាសិល្បករគំនូរដ៏ល្បីល្បាញមួយរូបដែលផ្តោតទៅលើវប្បធម៌សិល្បៈសាធារណៈរបស់ប្រទេសជប៉ុន ដែលកើតនៅឆ្នាំ ១៩៤៥ និងមានដើមកំណើតនៅខេត្ត Fukushima។ លោកគឺជាសិល្បករគំនូរ Sento-e របស់ជប៉ុនមួយរូបក្នុងចំណោមសិល្បករពីររូបដែលនៅសេសសល់ ដែលនៅតែបន្តប្រពៃណីដ៏កម្រក្នុងការគូរគំនូរភ្នំហ្វូជី និងទិដ្ឋភាពដ៏អស្ចារ្យនៅលើជញ្ជាំងនៃកន្លែងងូតទឹកសាធារណៈរបស់ជប៉ុន (Sento)។ អស់រយៈពេលជាង ៦០ ឆ្នាំមកហើយដែលលោក Nakajima បន្តធ្វើអោយទម្រង់សិល្បៈមួយនេះនៅតែរស់រានមានជីវិត ដោយការប្រើប្រាស់ជក់គំនូររបស់លោកដើម្បីគូរគំនូរលើជញ្ជាំងធំមួយ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលនេះបានសបញ្ជាក់ថាលោកពិតជាស្ទាត់ជំនាញក្នុងការបង្កើតស្នាដៃគំនូររបស់លោកប្រាកដមែន។

បើតាម ការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន លោកគឺជាវិចិត្រករ Sento-e ម្នាក់ក្នុងចំណោមវិចិត្រករពីរនាក់ដែលនៅសេសសល់ និងបន្តប្រពៃណីដ៏កម្រនៃការគូរគំនូរភ្នំហ៊្វុជិ និងទេសភាពដ៏ស្រស់ស្អាតនៅលើជញ្ជាំងអាងត្រាំទឹកសាធារណៈក្នុងប្រទេសជប៉ុន (Sento)។ នៅក្នុងមហោស្រពសិល្បៈទីក្រុងស្អាតឆ្នាំ២០២៥ លោក NAKAJIMA កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានគូររូបភ្នំ Fuji នៅលើជញ្ជាំងតាមដងផ្លូវ នៅកណ្តាលក្រុងបាត់ដំបង ដែលជានិមិត្តរូបនៃវប្បធម៌ Sento ដើម្បីឱ្យមនុស្សគ្រប់គ្នាបានគយគន់ និងរីករាយជាមួយស្នាដៃសិល្បៈនេះ ដែលជានិមិត្តរូបដ៏មានឥទ្ធិពលនៃសន្តិភាព ធម្មជាតិ និងប្រពៃណី។

គួររម្លឹកថា លោក Nakajima ត្រូវបានព្រះចៅអធិរាជជប៉ុនបំពាក់ជូននូវមេដាយខ្សែបូពណ៌លឿង (Medal with a Yellow Ribbon) ក្នុងឆ្នាំ ២០២៤ ដែលបង្ហាញអំពីការលះបង់របស់លោកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌របស់ប្រទេសជប៉ុន និងបានបំផុសគំនិតដល់សិល្បករជំនាន់ក្រោយ។ ស្នាដៃរបស់លោកបានធ្វើដំណើរឆ្លងដែនហួសពីប្រទេសជប៉ុនទៅទៀត ដូចជាគម្រោងអន្តរជាតិនៅទីក្រុងឡុងដ៍ (London) និង Christchurch ហើយពេលនេះ គឺនៅប្រទេសកម្ពុជាយើងផ្ទាល់៕


Khcct banner

អត្ថបទទាក់ទង