ភ្នំពេញ៖ ត្រឹមរយៈពេល១ថ្ងៃ ពោលគឺថ្ងៃទី១ តុលា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៣៥នាក់ នៅទូទាំងប្រទេស។ ប្រតិបត្តិការនេះ ឃាត់ខ្លួនបានទាំងអ្នកជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ ហើយត្រូវបានប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ព្រះសីហនុ និងតាកែវ។
បើតាមស្នងការដ្ឋាននគរបាលជាតិ ក្នុងចំណោមជនសង្ស័យចំនួន ២៣៥នាក់ រួមមាន ៖ ជួញដូរ ១០ករណី ឃាត់ ៣២នាក់(ស្រី ៥នាក់) ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ៣៤នាក់(ស្រី ៣នាក់) និងប្រើប្រាស់ ២៧ករណី ឃាត់ ១៦៩នាក់(ស្រី ១០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice)= ៦៧០,៨៨ក្រាម, មេតំហ្វេតាមីន(Wy)= ១៦,៦២ក្រាម, កេតាមីន(Ke)= ២៨៥,៩៩ក្រាម, អ៊ិចស្តាស៊ី(mdma)= ២៣២,៤៨ក្រាម, ហេរ៉ូអ៊ីន(Heroine)= ៥៣២,១២ក្រាម, កញ្ឆា = ២៩០០៤,៣២ក្រាម និងគីមីផ្សំ = ៦២៧៤,៣៣ក្រាម។
តាមប្រភពដដែល ការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅ៣ខេត្តរួមមាន បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០៨ក្រាម និងកញ្ឆាស្ងួត ២៩០០០,០ក្រាម។ ព្រះសីហនុ៖ ជួញដូរ ៨ករណី ឃាត់ ២៨នាក់ ស្រី ៥នាក់ រក្សាទុក ១៧ករណី ឃាត់ ២៩នាក់ ស្រី ៣នាក់ ប្រើប្រាស់ ២៧ករណី ឃាត់ ១៦៩នាក់ ស្រី ១០នាក់ ចាប់យកIce ៥៣៦,៤១ក្រាម, Wy ១៦,៦២ក្រាម, Ke ២៨៥,៩៩ក្រាម, MDMA ២៣២,៤៨ក្រាម, Heroine ៥៣២,១២ក្រាម, កញ្ឆាស្ងួត ២៩០០,៣២ក្រាម និងគីមីផ្សំ ៦២៧៤,៣៣ក្រាម។ តាកែវ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងដីកា ១ករណី ចាប់យកIce ១៣០,,៣៩ក្រាម៕