គិតពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយមន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ តំណាងអង្គការដៃគូ អង្គការ សមាគម សង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានធ្វើការល្បាតចំនួន ៤៣៨លើក និងបានបង្រ្កាបបទល្មើស ចំនួន៦៨ករណី នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។
ក្នុងអំឡុងពេលដូចគ្នានេះ កម្លាំងជំនាញក៏បានកសាងសំណុំរឿង ចំនួន៥ករណី មានជនសង្ស័យចំនួន៥នាក់ និងដកហូតឈើចំនួន ៣៧.៦៤ម៉ែត្រគូប។ ជាមួយគ្នានោះក្រុមការងារបានដកហូតផ្ទៃដីបង្រ្កាបបាន ចំនួន១៤,៦៩ហិកតា ម៉ូតូចំនួន១៥គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៧គ្រឿង រថយន្ត ចំនួន១គ្រឿង កាំភ្លើងកែច្នៃ ចំនួន១៨ដើម អន្ទាក់៤៥៤ខ្សែ លួសបន្លាប្រវែង ៣២១០ម៉ែត្រ និងសម្ភារៈមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្ដេជ្ញាចិត្តពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានយកដីព្រៃក្នុងតំបន់ការពារការពារធម្មជាតិ និង បន្តការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ផ្ដល់ជម្រើសផ្នែកសេដ្ឋកិច្ច និងមុខរបរជូនប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់ការពារ ដើម្បីកាត់បន្ថយការអាស្រ័យផលលើព្រៃឈើ ពង្រឹងការដាំស្តារព្រៃ និងការអភិរក្សធនធានធម្មជាតិ ៕