681 ezgif.com resize
Swift cc time

លោក ប៉ាង លីដា ទទួលការគាំទ្រពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដើម្បីរៀបចំសណ្តាប់ធ្នាប់ និង រំដោះប្រឡាយលូ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានគេស្គាល់ថាជាជនគំរូ និងសកម្មមួយរូប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានការគាំទ្រពី ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី ក្នុងការរៀបចំសណ្តាប់ធ្នាប់ និង រំដោះប្រឡាយ លូក្នុងខណ្ឌពោធ៍សែនជ័យដោយផ្ទាល់។

លោក ប៉ាង លីដា ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់ថាជា ជនគំរូ និងសកម្មមួយរូប ដែលតែងយកចិត្តទុកដាក់ ចំពោះកិច្ចការដល់មូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅខណ្ឌពោធិ៍សែនជ័យ។

យោងតាមគេហទំព័រផ្លូវការរបស់ លោក ប៉ាង លីដា បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះជាលើកទី២ហើយដែលលោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី សាយ សំអាល់ ក្រោយពីបានជួបសំណេះសំណាលកាលពីលើកទី១នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ លោក លីដា បានគូសបញ្ជាក់ថា លើកនេះ រដ្ឋមន្ត្រីបានពង្រឹងបន្ថែមលើកិច្ចការខាងលើបន្ថែមទៀតដើម្បីទទួលបានការងារកាន់តែល្អប្រសើរ។

គួររម្លឹកថា លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ២៣ តុលា ២០២៥ បានទទួលបាន«ប័ណ្ណសរសើរ មេត្រីបរិស្ថាន» សម្រាប់ខណ្ឌពោធិ៍សែនជ័យ ពីរដ្ឋាភិបាលចំពោះការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅតាមមូលដ្ឋានបានល្អ៕

Khcct banner

អត្ថបទទាក់ទង