សាធារណរដ្ឋកូរ៉េ៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ បង្ហាញពីស្មារតីសាមគ្គីភាព និងការថែរក្សាប្រពៃណីជាតិ។
កម្មវិធីបុណ្យប្រពៃណីជាតិនេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងបង្កឱកាសឱ្យបងប្អូនខ្មែរបានធ្វើបុណ្យទានរួមគ្នា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន វីរកងទ័ពកម្ពុជាដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងញាតិមិត្តដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងជាការបង្កើតបរិយាកាសនៃការជួបជុំរឹតចំណងសាមគ្គីភាពរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។

វត្តមានដ៏ច្រើនកុះករ មិនត្រឹមតែឆ្លុះបញ្ចាំងពីទឹកចិត្តស្រឡាញ់ និងការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ទោះបីជាកំពុងរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក្តីនោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាលគ្នាក្នុងចំណោមសហគមន៍ខ្មែរនៅដែនកោះកូរ៉េឱ្យកាន់តែរឹងមាំថែមទៀត៕