Swift cc time

កម្ពុជាបង្ក្រាបទីតាំងOnline Scam នៅប៉ោយប៉ែត ចាប់មនុស្សជិត៦០០នាក់ និងមានជនជាតិថៃជាមេខ្លោង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី៤ ខែតុលា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam មួយកន្លែង អគារកញ្ចក់ កម្ពស់៣០ជាន់ស្ថិត នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនបរទេស និង ជនជាតិខ្មែរជិត ៦០០នាក់។

យោងតាមរបាយការណ៍ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និង ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។

ក្នុងប្រតិបត្តិការនោះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៧ នាក់ ក្នុងនោះស្រី ១០៥ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨ នាក់(ស្រី៧៦នាក់) ថៃ ១៨នាក់(ស្រី៦នាក់) និងខ្មែរ ៥១ នាក់(ស្រី២១នាក់)។ប្រភពពីអាជ្ញាធរ មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនផងដែរ៕


Khcct banner

អត្ថបទទាក់ទង