ភ្នំពេញ៖ សហភាពសហព័ន្ធយុវជន កម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផល ក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។ ពិព័រណ៍នេះ មានគោលបំណងបន្តចូលរួម ជំរុញ និង គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុលផុស និងទូលំទូលាយបន្ថែមទៀត។
ពិព័រណ៍នេះ នឹងមានការតាំងបង្ហាញផលិផលខ្មែរជាង ២០០ស្តង់ ជាមួយនឹងកម្មវិធីអម និង ការចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួនទៀតផងដែរ។
ព្រឹត្តិការណ៍ដ៏សំខាន់ខាងលើនេះ ស.ស.យ.ក អំពាវនាវដល់ សមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ និងសាធារណជន អញ្ជើញចូលរួមឱ្យបានច្រើនកុះករ៕