«កាសែតអន្តរជាតិ»ចាប់អារម្មណ៍ការប្រកាសលាឈប់ពីនាយករដ្ឋមន្រ្តីរបស់សម្តេច ហ៊ុន សែន
ភ្នំពេញ៖ បណ្តាញសារព័ត៌មានក្នុងសកលោកជាច្រើននាថ្ងៃទី ២៦ កក្កដានេះ បាននាំគ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីសម្តេចហ៊ុន សែន បានប្រកាសផ្អាកធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បន្ទាប់ពីកាន់អំណាចអស់ជាង៣៨ឆ្នាំដែលជាការកាន់អំណាចដ៏យូរបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា