Cctimesw1140xh150cm copy

«រដូវផ្ការីក»ចិនបង្ហាញសម្រស់យ៉ាងស្រស់ស្អាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ រដូវផ្ការីកក្នុងប្រទេសចិនបានបង្ហាញសម្រស់ និងទិដ្ឋភាពយ៉ាងស្រស់ស្អាតផ្ការីកតាមដងផ្លូវជាច្រើនប្រភេទ និងហិកតាកំពុងបង្អួតសម្រស់របស់ខ្លួនទាក់ទាញអ្នកដំណើរតាមដងវិថី និងភ្ញៀវទេសចរឲ្យចោលកន្ទុយភ្នែកនិងចាប់ចិត្តជាមួយសម្រស់ផ្កាដែលកំពុងរីកក្នុងប្រទេសចិន។ ផ្កាចម្រុះពណ៌នៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសចិនកំពុងបង្អួតសម្រស់គ្នាស្រូបទាញអ្នកទេសចរជាច្រើនឲ្យមកទស្សនា។

នៅតំបន់ Yuexi នៃខេត្ត Anhui ភាគខាងកើតប្រទេសចិន ផ្កាជាច្រើនប្រភេទកំពុងតែរីកដុះដាលពេញជួរភ្នំ ធ្វើឱ្យសម្រស់តាមថងវិថីមានភាពស្រស់ស្អាតនិងទាក់ទាញអ្នកកំពុងធ្វើដំណើរជាខ្លាំង។ផ្កា ម្លិះ និងផ្កាឈូករ័ត្ន កំពុងរីកដុះដាលពេញតំបន់ជុំវិញភ្នំ Chaya ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ផ្កាចម្រុះពណ៌កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីទូទាំងប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យឆេងម៉េងប្រពៃណីរយៈពេលបីថ្ងៃដែលដំណើរការពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។

បន្ថែមពីនេះផ្កាក៏កំពុងរីកនៅលើភ្នំ Huashan ក្នុងខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។ ភ្នំនេះមានភាពចោតខ្លាំង និងមានទិដ្ឋភាពដ៏អស្ចារ្យ ភ្នំនេះមានភាពទាក់ទាញជាងពេលណាៗទាំងអស់ជាពិសេសសម្រស់ភ្នំនេះកាន់តែស្អាតក្នុងរដូវផ្ការីក។ពិធីបុណ្យឆេងម៉េងឬពិធីបុណ្យគោរពនិងសែនផ្នូរដូនតាគឺជាពិធីបុណ្យប្រពៃណីមួយដែលក្រុមគ្រួសារជនជាតិចិន ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងថ្វាយបង្គំបុព្វការីជន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង