តៃវ៉ាន់៖ ចំនួនអ្នករងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ នៅភាគខាងកើតកោះតៃវ៉ាន់ បានកើនឡើងលើសពី ១.០០០ នាក់ ដោយក្នុងនោះមានមនុស្ស ៩ នាក់បានស្លាប់ ហើយមានកម្មករ ៤២ នាក់ដែលធ្វើការក្នុងសណ្ឋាគារក្នុងឧទ្យានជាតិមួយនៅតែបាត់ខ្លួន។នេះជាការរញ្ជួយដីដ៏ខ្លាំងខ្លាមួយមិនធ្លាប់មានអស់រយៈពេលជាង ២៥ឆ្នាំ អាគារជាច្រើនខ្នងបានដួលរលំ អាជ្ញាធរក្នុងតំបន់ក៏បានប្រកាសអាសន្នអំពីការវាយប្រហារពីរលកយក្សស៊ូណាមិដែលអាចនិងកើតមានឡើង។
អគារនានាជាច្រើនខ្នងបានរង្គើលយ៉ាងខ្លាំងខ្លានៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែការខូចខាត និងការរំខានមានតិចតួចបំផុត។នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បានអះអាងថា ចំនួនអ្នករបួសបានកើនឡើងដល់ ១,០៣៨ នាក់ ហើយបានធ្វើឱ្យចំនួនអ្នកបាត់ខ្លួនសរុបកើនដល់ ៤៨ នាក់ រួមទាំងបុគ្គលិកសណ្ឋាគារចំនួន ៤២ នាក់ផងដែរ។
អាជ្ញាធរគ្រោងនឹងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន ។ចំណែកអ្នកផ្សេងទៀតដែលជាប់គាំងកំពុងត្រូវបានរកឃើញជាបណ្តើរៗហើយនាំទៅទីសុវត្ថិភាព។អាជ្ញាធរក្នុងតំបន់ក៏បានព្រមានប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ននិងស្វែងរកកន្លែងមានសុវត្ថិភាពព្រោះគ្រោះរញ្ជួយដីអាចនិងបន្តវាយប្រហារម្តងទៀត៕