Cctimesw1140xh150cm copy

កូរ៉េខាងជើងតេស្ត«មីស៊ីល»លឿនជាងសំឡេងរយៈចម្ងាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖មេដឹកកូរ៉េខាងជើងលោកនាំគីម ជុងអ៊ុន បានធ្វើការបាញ់សាកល្បងអាវុធចុងក្រោយរបស់កូរ៉េខាងជើងគឺមីស៊ីលដែលមានល្បឿនលឿនជាសម្លេងដោយការបាញ់សាកល្បងមីស៊ីលនេះគឺជាជោគជ័យថ្មីមួយទៀតរបស់ប្រទេសកូរ៉េខាងជើង។

លោក គីមជុងអ៊ុន បានអះអាងថាកូរ៉េខាងជើងឥឡូវនេះបានសម្រេចបាននូវមីស៊ីលយុទ្ធសាស្ត្រថ្មី ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងមានសមត្ថភាពបាញ់បានរយៈចម្ងាយឆ្ងាយដល់ទឹកដីរបស់សត្រូវបានក្នុងពេលដ៏ខ្លី។ ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង នៃមីស៊ីល Hwasong-16 កើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីលោក គីម បានត្រួតពិនិត្យការសាកល្បងនាវាចម្បាំងកូរ៉េខាងជើងដើរដោយថាមពលនុយក្លេអ៊ែរ។

ចំណែកយោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថាមីស៊ីលដែលបានបាញ់បង្ហោះកាលពីព្រឹកថ្ងៃអង្គារ បានហោះក្នុងចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងដែនទឹករវាងកូរ៉េខាងត្បូង និងជប៉ុន។ កូរ៉េខាងត្បូងក៏បានព្រមានឆ្លើយតបលឿនបំផុតប្រសិនបើដែនដីរបស់កូរ៉េត្រូវបានគីមជុងអ៊ុនធ្វើការគំរាមគំហែងណាមួយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង