Cctimesw1140xh150cm copy

«ភ្លើងឆេះក្លឹប»នៅតួកគីបណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តួកគី៖ យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ បានស្លាប់បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសតួកគី។ អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Davut Gül បាននិយាយថា ភ្លើងបានឆាបឆេះឡើងនៅពេលរសៀល ហើយជនរងគ្រោះនៅក្នុងអគ្គីភ័យត្រូវបានគេសន្និដ្ឋានថា ជាក្រុមការងារជួសជុលក្លឹមដែលកំពុងបំពេញការងារនៅក្នុងក្លឹបរាត្រីមួយនោះ។

នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ក្រុមមន្ត្រីនៅក្នុងតំបន់ ក៏បានចាប់ឃាត់ខ្លួនមនុស្ស ៨នាក់ រួមទាំងអ្នកគ្រប់គ្រងក្លឹបរាត្រី និងអ្នកទទួលខុសត្រូវលើការជួសជុលនោះ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាអគ្គីភ័យ ហើយការស៊ើបអង្កេតកំពុងតែបន្ត។ អ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្រ្គោះជាច្រើននាក់ បានព្យាយាមជួយសង្គ្រោះមនុស្សពេញមួយថ្ងៃ ដើម្បីស្វែងរកមនុស្សដែលជាប់គាំងនៅក្នុងក្លឹបដែលបានឆាបឆេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង