ហ្សឺណែវ៖ ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានយល់ព្រមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាបន្ថែម ដែលស្ថាប័នសិទ្ធិមនុស្សបានចោទប្រកាន់របរយោធាមីយ៉ាន់ម៉ាពីបទប្រើប្រាស់អំពើហិង្សាលើប្រជាជន និងសម្លាប់រង្គាលយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងដោយប្រទេសសមាជិកចំនួន ៤៧ បានឯកភាពគ្នានូវវិធានការមួយចំនួននិងអំពាវនាវឱ្យរដ្ឋាភិបាលបណ្តាលប្រទេសទាំងអស់ជៀសវាងការនាំចេញ ឬលក់ប្រេងឥន្ធនៈទៅប្រទេសមីយ៉ាន់ម៉ា វិធានការនេះធ្វើឡើងភ្លាមៗដើម្បីជាការឆ្លើយតបចំពោះរបបសឹកយោធាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានសម្លាប់ប្រជាជន និងធ្វើទារុណកម្មពលរដ្ឋខ្លួនអស់ជាច្រើនម៉ឺននាក់។
អ្នកជំនាញឯករាជ្យដែលទទួលបន្ទុកដោយក្រុមប្រឹក្សាបានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ហើយបានប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ព្រមទាំងបានសម្លាប់អ្នកទាំងអស់នោះថែមទៀតផង ដែលការធ្វើនេះជាការរំលោភច្បាប់អន្តរជាតិជាខ្លាំង៕