Cctimesw1140xh150cm copy

ចិនដាក់សាកល្បងរថយន្តបើកបរស្វ័យប្រវត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីក្រុងសៀងហៃកំពុងក្លាយជាទីក្រុងដែលកំពុងត្រួសត្រាយផ្លូវរបស់ប្រទេសចិនក្នុងការសាកល្បងដាក់រថយន្តឲ្យបើកបរស្វ័យប្រវត្ត ក្រុងសៀងហៃក៏នឹងកពង្រីកគីឡូម៉ែត្រ និងផ្លូវដើម្បីធ្វើការសាករថយន្តដែលបើបបរដោយស្វ័យប្រវត្ត រឺហៅថា Automatic driving Vehicles។ នេះក៏ជាទំព័រនៃបច្ចេកវិទ្យារបស់ប្រទេសចិនថ្មីក្នុងការប្រណាំងប្រជែងក្នុងការលក់រថយន្តក្នុងទីផ្សារអន្តរជាតិផងដែរ។

កាលពីខែមីនាកន្លងទៅ ទីក្រុងសៀងហៃបានពង្រីកផ្លូវបន្ថែម ២០៥ គីឡូម៉ែត្រសម្រាប់ការធ្វើតេស្តបើកបរស្វ័យប្រវត្តនៅក្នុងតំបន់ Pudong ដែលនាំមកនូវប្រវែងផ្លូវសាកល្បងកើនសរុបដល់ទៅជាង ២,០០០ គីឡូម៉ែត្រ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងបានទាក់ទាញក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណចំនួន ៣២ និងរថយន្តចំនួន ៧៩៤ គ្រឿង ដើម្បីសាកល្បងបើកបរនៅលើផ្លូវសរុបក្នុងទីក្រុងចំនួន ១,០០៣ផ្លូវ។

លោក Lin Yu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shanghai Jinqiao Intelligent Connected Vehicles Development Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលចូលរួមបាននិយាយថា ផ្លូវសាកល្បងថ្មីអនុញ្ញាតឱ្យពួកគេប្រមូលទិន្នន័យពីឡានរបស់ពួកគេបានយ៉ាងច្បាស់លាស់ និងបញ្ចូនទិន្នន័យទៅកាន់ប្រព័ន្ធរបស់ពួកគេដើម្បីរៀបចំសម្រាប់ការស្រាវជ្រាវបន្ថែម។

លើសពីនេះ ទីក្រុងសៀងហៃបានអនុម័តច្បាប់ពិសេសមួយសម្រាប់តំបន់ថ្មី Pudong ក្នុងឆ្នាំ ២០២២ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ឧស្សាហកម្មបើកបរស្វយ័ត។ ឧបករណ៍ត្រួតពិនិត្យលើយានជំនិះសាកល្បងបានបង្ហាញព័ត៌មានតាមពេលវេលាជាក់ស្តែងដូចជាល្បឿន ទីតាំង និងស្ថានភាពបើកបរទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យរបស់ទីក្រុង ហើយទិន្នន័យដែលប្រមូលបាននឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់យានជំនិះដើម្បីទទួលបានអាជ្ញាប័ណ្ណសម្រាប់ដំណាក់កាលបន្ទាប់នៃការធ្វើតេស្ត និងប្រតិបត្តិការ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង