ឱកាសសម្រាប់យុវជនប្រកួតស្នាដៃស្ថាបត្យកម្ម៖ «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយជាទីក្រុងអេប៉ុង »
ភ្នំពេញ៖ សមាគមស្ថាបត្យករខ្មែរ ជ្រើសរើសនិស្សិត និងបុគ្គលវ័យក្មេងក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងជំនាញពាក់ព័ន្ធ មករចនាបម្លែងតំបន់នេះឲ្យក្លាយជា «ទីក្រុងអេប៉ុង» ដែលអាចស្រូប រក្សាទុក និងសំអាតទឹកភ្លៀង កាត់បន្ថយជំនន់ និងបង្កើតលំហបៃតង